Home សង្គម សប្បាយក្លាយជាទុក្ខ! កូនកំលោះកូនក្រមុំ កំពុងតែកាត់នំ ភ្ញៀវទាំងសងខាងបើកឆាក ប្រយុទ្ធគ្នាផ្អើលពេញរោងការ

សប្បាយក្លាយជាទុក្ខ! កូនកំលោះកូនក្រមុំ កំពុងតែកាត់នំ ភ្ញៀវទាំងសងខាងបើកឆាក ប្រយុទ្ធគ្នាផ្អើលពេញរោងការ

0

ភ្នំពេញ៖ មានហេតុការណ៍មិនគួរ ឲ្យជឿមួយបានកើតឡើង ខណៈពេលដែលកូនកំលោះកូនក្រមុំ កំពុងតែកាត់នំ ស្រាប់តែសាច់ញាតិទាំងសងខាងបើកឆាក ប្រយុទ្ធគ្នាដូចក្នុងរឿងកុន ចុងក្រោយស្លាប់ម្នាក់ និងរងបួស ៥នាក់ ។

ហេតុការណ៍ប្រយុទ្ធគ្នានេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ នៅក្នុងកម្មវិធីរៀបអាពារហ៍ពិពារហ៍ ស្ថិតនៅភូមិ ធ្លកយល់ ឃុំ អង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឡើង រវាងក្រុមខាងកូនកំលោះ មកពីភូមិ សាលាគ្រួស ឃុំព្រះនិព្វាន និងក្រុមកូនក្រមុំ បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា យកកែវគប់គ្នាទៅវិញទៅមក និងបានចាក់ បណ្តាលឲ្យរងរបួស ស្រាល៥ នាក់ និងស្លាប់ម្នាក់។

ប្រភពបានឲ្យដឹងថា ខាងកូនក្រមុំរបួសស្រាល ៣នាក់ ក្នុងនោះស្លាប់ម្នាក់ ទី១.ឈ្មោះ ជួន នរាជ ភេទ ប្រុស អាយុ៣០ឆ្នាំ (រងរបួស ធ្ងន់ធ្លាយពោះវៀន) ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទី២.ឈ្មោះ សំ ពិសិដ្ឋ ហៅប៉ង់ ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) ៣. ឈ្មោះ ម៉ាច វណ្ណះ ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ(របួសស្រាល) ៤. ឈ្មោះមុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ទាំងបួននាក់ នេះ រស់នៅភូមិឃុំ កើតហេតុ ។ ចំណែកខាងកូនកំលោះ របួសស្រាល២នាក់ ទី១. ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល) ទី២. ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល)។

ពាក់ព័ន្ធករណីខាងលើនេះ សមត្តកិច្ចកំពុងស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

Previous articleគំនុំចាស់រើរឡើង ក្មេង​ទំនើង ២ក្រុម​ ដេញ​កាប់​ចាក់គ្នា​ ពេញផ្លូវ​សាធារណៈ
Next articleក្ដៅៗ! ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់កម្មវិធីមង្គលការ ឬពិធីផ្សេងៗ រៀបតុឲ្យភ្ញៀវអង្គុយត្រឹមតែ ៥នាក់ ប៉ុណ្ណោះ