ភ្នំពេញ៖ ក្រុមក្មេងទំនើងបានបង្កជម្លោះ ដេញកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈ បង្កអសន្តិសុខពេលយប់ ត្រូវបានកម្លាំងនគរបាលស្រុកពេជ្រាដា និងកម្លាំងនគរបាលប៉ុស្តិ៍ក្រង់តេះ បង្ក្រាបឃាត់ខ្លួនបានចំនួន ៧នាក់ ។
ហេតុការណ៍នេះកើតឡើងនាវេលា ១១៖៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្ដាលអោយ រងរបួសស្រាលទាំងពីរភាគីចំនួន៣នាក់ ។
ក្មេងទំនើងទាំង៧នាក់ដែលឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ច្រាញ់ ញឹង ភេទប្រុស អាយុ២៤ឆ្នាំមុ ខរបរកសិករ រស់នៅឃុំក្រង់តេះ រងរបួសត្រូវចំក្បាលខាងឆ្វេង ។
២- ឈ្មោះពេជ្យ ភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិភ្នង រងរបួសលើចិញ្ចើមខាងស្ដាំ រសនៅឃុំក្រង់តេះ
៣-ឈ្មោះ ច្រឺច លន់ ភេទប្រុស អាយុ២០ ឆ្នាំ ជានជាតិភ្នង ររបួសក្បាលផ្នែកខាងមុខខាងស្ដាំរងរបួសធ្ងន់ នៅឃុំប៊ូស្រា ។
៤-ឈ្មោះ ប៊ុន ថាន់ ស្មាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិភ្នង នៅភូមិពូទឺត ឃុំប៊ូស្រា។
៥-ឈ្មោះ តាវិន យ៉េត ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិភ្នងនៅភូមិពូទឺត ឃុំប៊ូស្រា ។
៦-ឈ្មោះ ង៉ន ចិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិព្នង នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ។
៧-ឈ្មោះ ធយ ឆាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ព្នងនៅឃុំក្រង់តេះ ស្រុកពេជ្រាដា ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ច ដកហូតបានរួមមាន ៖ ម៉ូតូចំនួន០២គ្រឿង និងដាវ១ដើម។
សូមបញ្ជក់ថា ករណីក្រុមក្មេងទំនេងទាំង ពីរក្រុមឈានទៅដល់មានជម្លោះ រហូតទៅដល់កាប់ចាក់គ្នានេះ គឺបណ្តាលមកពីមានគុំនំនិងគ្នាពីមុនមក។
បច្ចុប្បន្ន ជនសង្ស័យទាំងពីក្រុមខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕