អនាគតក្មេង ទៅជាយ៉ាងណា! ឃាតកចិត្តព្រៃផ្សៃ ប្រល័យជីវិតមេម៉ាយកូន៣ ដោយសាររឿងស្នេហាត្រីកោណ

0

ភ្នំពេញ៖ ស្ត្រីមេម៉ាយកូនបីម្នាក់ ត្រូវបានឃាតករឡើង ទៅអារកសម្លាប់ នៅលើផ្ទះទាំងយប់ បណ្ដាលឲ្យស្លាប់ចោ លកូនតូចៗកំព្រា៣នាក់ ។ ករណីឃាតកម្ម នេះ បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិសម្លសាប ឬ(ស្រែអ៊ុក) ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហែម វិបុល អធិការនគរបាលស្រុកទឹកផុស បានអោយដឹងនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ស្ត្រីរងគ្រោះដែលត្រូវបានឃាតក សម្លាប់ខាងលើមានឈ្មោះ អឿន ណេន អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកបានបន្តឲ្យដឹងទៀតថា ឃាតកត្រូវបានកំណត់មុខសញ្ញា បានហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃ ដុតជើង ដើម្បីតាមចាប់ជនដៃដល់ខាងលើនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់។ មូលហេតុដែលបណ្ដាលឱ្យ ឃាតកសម្លាប់ស្ត្រីជាជនរងគ្រោះ គឺប្រហែលជាបណ្ដាល មកពីស្នេហាត្រីកោណ។

តែទោះជាយ៉ាងណា លោកនឹងប្រឹងប្រែង ដោយអស់ពីលទ្ធភាព ដើម្បីស្វែងរកតាមចាប់ឃាតករយកមកសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់៕