សាហាវ! ជូនមេម៉ាយវ័យក្មេងសាច់សខ្ចីទៅផ្ទះ ដល់កណ្ដាលផ្លូវ ទ្រាំមិនបានចាប់នាងរំលោភ ហើយសម្លាប់ចោល បោះចូលក្នុងព្រៃ

0

ភ្នំពេញ៖ ស្រ្តីមេម៉ាយ វ័យក្មេងសាចសខ្ចី ឲ្យយុវជនម្នាក់ជូនទៅលេងកូននៅផ្ទះ ស្ថិតភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ស្រាប់តែដល់ពាក់កណ្ដាលផ្លូវ បែរចាប់រំលោភហើយសម្លាប់ចោល បោះចូលក្នុងព្រៃទៅវិញ។ ក្រោយធ្វើសកម្មភាព បានប្រហែលជាង ១ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចសហការស្រាវជ្រាវ និងឃាត់ខ្លួនជនដៃដល់បានតែម្តង ។

ជនសង្ស័យឈ្មោះ ហ៊ឹម សាអាត ហៅ អ៊ូ អារីហ្វីន អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ KK១ ស្នាក់នៅបណ្តោះអាសន្ននៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ជនរងគ្រោះភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ KKN៤។ ករណីឃាតកម្មគិតទុកជាមុននេះ កើតឡើងនៅចំណុចដីខ្មៅ ភូមិដីទំនាប់ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ក្រោយពីបានទទួលព័ត៌មានពីសាច់ញាតិថា បាត់ដំណឹងក្មួយភ្លាមសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសហការណ៍ ជាមួយកម្លាំងអធិការស្រុក ប្រើរយៈពេល ៣៦ម៉ោង ក្នុងការស្រាវជ្រាវទើបឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយការធ្វើកោសលវិច្ច័យទៅលើសាកសព បញ្ជាក់ឲ្យឃើញថាជនសង្ស័យបានយកដំបង វ៉ៃទៅលើផ្ទៃមុខបែកខ្ទេច ខ្វេះភ្នែកម្ខាង រិតក ដងខ្លួនសពគ្មានខោអាវហើយ នៅកន្លែងប្រដាប់ភេទមានស្នាមរបួសផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសាភាពថា ខ្លួននិងជនរងគ្រោះមាន ទីលំនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ជាមួយគ្នា។ ជនសង្ស័យបន្តថា ខ្លួនបានដឹងថា ជនរងគ្រោះចង់ទៅលេងផ្ទះដោយនឹកកូន ខ្លួនក៏សន្យាថា ខ្លួននឹងជូនទៅដោយជិះម៉ូតូទៅជាមួយគ្នា ដល់ចំណុចកើតហេតុ ខ្លួនបានឈប់ម៉ូតូហើយចាប់ជនរងគ្រោះចូលព្រៃ ធ្វើសកម្មភាពរំលោភ តែនាងរើបម្រះខ្លាំងដោយខ្លាច បែកការក៏សម្លាប់បំបិតមាត់ម្តងទៅ។

ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីកាត់ទោសតាមផ្លូវច្បាប់ ៕