ភ្នំពេញ៖ តារាចម្រៀងរ៉េប Vid Cooler ត្រូវបានម្ចាស់បទ “នារីសក់ខ្លី” ជាមួយនឹងគូកន ព្រួតវាយរហូតរងរបួសដេរ ៣០ថ្នេរ ។ ពាក់ព័ន្ធករណីនេះ តារាចម្រៀងរ៉េប Vid Cooler ក៏បានប្ដឹងទៅកាន់តុលាការផងដែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មករានេះ តារាចម្រៀងរ៉េប Vid Cooler បានសរសេររៀបរាប់ថា “ស្វាគមន៍លោក តារាល្បីៗ ទាំងប៉ុន្មានដួងនៅខាងក្រោមនេះ..! សូមលោកអញ្ជើញមកតុលាការ ដើម្បីដោះស្រាយរឿងនេះ ខ្ញុំរងចាំនៅតុលាការ ..!! មានភស្តុតាងនេះរឿង ស្អុយជាច្រើនដែលលោកត្រូវចូលខ្លួន ..!! កុំគេចវេះ ព្រោះរឿងនេះ បើមិនដោះស្រាយ គឺវាជាប់ជាមួយអស់លោកមួយជីវិត ..!! ផ្ញើជូនទៅក្រុមហ៊ុន Smart ផងដែរកំពុងតែ មានវត្តមាន តារា យូកូង បាតផ្សារ ពាល ដែរជាបុគ្គល ប្រើអំពីហឹង្សាដោយចេតនា ប្រាស់ចាកនឹងសង្គម បែបនេះនៅក្នុងក្រុមហ៊ុនរបស់ខ្លួន សូមក្រុមហ៊ុនជួយត្រួតពិនិត្យឡើងវិញផងដើម្បីកុំប៉ះពាល់ដល់ស្ថាប័ន នឹងសង្គមប្រទេសកម្ពុជាទាំងមូល ..! ចុងក្រោយ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលពួកគាត់ជាបុគ្គលគំរូ ទៅកាន់ក្មេងជំនាន់ក្រោយ ដែលប្រព្រឹត្តអំពើហឹង្សាដែលសង្គមមិនគាំទ្រ!» ៕






