ជាប់ខ្នោះ ព្រោះការពារខ្លួន!

0

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ដោយសារទាស់ពាក្យសម្តីជាមួយ ជនរងគ្រោះ ដែល ចូលទៅ វាយដល់ក្នុងផ្ទះ នៅ ចំណុច ភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ា ល់ ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ។

តាមសម្តីសាក្សី ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ពួកគាត់ឃើញយុវជន ឈ្មោះ ជឿន ណា ង អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ បានទាស់ពាក្យសម្តី ជាមួយ ឈ្មោះ តាំង លី ហេង ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅ ភូមិ ជាមួយគ្នា ។

ប្រភពបន្តថា ក្រោយពី ឈ្លោះប្រកែក គ្នា បាន មួយសន្ទុះ ស្រាប់តែ ឈ្មោះ តាំង លី ហេង បានដើរចូលទៅ វាយ ឈ្មោះ ជឿន ណា ង ដល់ ក្នុងផ្ទះរួចហើយ ឈ្មោះ ជឿន ណា ង បានតដៃដើម្បីការពារខ្លួន ក៍វាយ ឈ្មោះ តាំង លី ហេង ហេតុបណ្តាលឲ្យសន្លប់ ហើយត្រូវបានសាច់ញាតិ បញ្ចូនទៅ ព្យាបាល នៅ មន្ទីពេទ្យស្រុកឧដុង្គ និងរាយការណ៍ ទៅ សមត្ថកិច្ច ។

ក្រោយមក កម្លាំង សមត្ថកិច្ច ទៅដល់ កន្លែងកើតហេតុ បាន ឃាត់ខ្លួន ជនសង្ស័យ យកមក អធិការដ្ឋាន នគរបាល ស្រុក ឱ រ៉ា ល់ ដើម្បី សាកសួរ ហើយ ជនសង្ស័យ បាន សារភាពថា ខ្លួន ពិតជា បាន វាយ ជន រង គ្រោះ ពិតមែន ដោយ សារ តែង ជនរងគ្រោះ ចូលទៅ វាយ ខ្លួន ដល់ ក្នុងផ្ទះ ទើប ខ្លួន តដៃ ដើម្បី ការពារ ខ្លួន ។

បច្ចុប្បន្ន ជន សង្ស័យត្រូវកម្លាំងជំនាញ កសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

ប្រភព៖Rasmei Kampuchea Daily