យុវជនពីរនាក់ជិះម៉ូតូ ទៅទិញថ្នាំបន្តក់ភ្នែក ឲ្យមិត្តភក្តិ ត្រូវក្មេងទំនើង ជិះម៉ូតូមកពីក្រោយធាក់ផ្តួលប្រាវ

0

ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសដៃជើង យ៉ាងដំណំ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង មកពីទិញថ្នាំបន្តក់ភ្នែក ឲ្យមិត្តភក្តិ ហើយពេលត្រឡប់មកផ្ទះវិញ ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូ តាមមកពីក្រោយរួចធាក់ផ្តួល ទៅលើទៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សុី ខាងកើតស្ពានអាកាសដីហុយ ប្រមាណជាង១០០ ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1K-8106 ទៅទិញថ្នាំបន្តក់ភ្នែកនៅឯម្ដុំជ្រោយចង្វា លុះទិញ បានហើយក៏នាំគ្នាជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះជិះមកដល់ចំណុច កើតហេតុខាងលើ ជិតដល់ផ្ទះហើយស្រាប់តែ មានជនសង្ស័យពីរនាក់ ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង មិនចាំស្លាកលេខមកពីក្រោយ ធាក់ម៉ូតូរបស់គាត់ ផ្តួលទៅលើចិញ្ចើមផ្លូវ ធ្វើឲ្យគាត់ទាំងពីរនាក់ ដួលរងរបួសដៃជើង យ៉ាងដំណំ ចំណែកម៉ូតូរងការខូចខាត បន្តិចបន្តួច។ រីឯជនសង្ស័យ ក្រោយពីធ្វើសកម្មភាពធាក់ម៉ូតូ គាត់ឱ្យដួលរួចហើយបាននាំគ្នា បន្តែមល្បឿនម៉ូតូសំដៅ ទៅទិសខាងលិច បាត់ស្រមោលទៅ។

ក្រោយកើតហេតុជនរងគ្រោះ ទាំងពីរនាក់ មិនបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលនោះទេ គឺបាននាំគ្នាជិះម៉ូតូបន្តដំណើរទៅផ្ទះវិញ និងព្យាបាលរបួសដោយខ្លួនឯង៕