ក្រុមចោរ កាន់ដាវសាំមូរ៉ៃ សម្រុកចូលប្លន់ផ្ទះ អ្នកធ្វើនំស្រួយឆៅៗ តែម្ដង

0

ភ្នំពេញ ក្រុមចោរ៣នាក់ ដែលគេសង្ស័យ ថាជាពួកចោរ នៅក្នុងមូលដ្ឋាន ដែលប្រដាប់ដោយ ដាវសាំមូរ៉ៃ គ្រប់ដៃ និងពាក់មួកសុវត្ថិភាព គ្រប់ៗគ្នាផងដែរ បានសម្រុកចូល « ប្លន់ » អ្នកធ្វើ នំស្រួយ យកប្រាក់អស់ ជិត២លានរៀល និង ទូរស័ព្ទម៉ាក OPPO ១គ្រឿង ខណៈ ពេលជនរង គ្រោះ នាក់ប្ដីប្រពន្ធ កំពុងធ្វើនំលក់ នៅវេលាម៉ោងជាង ១រំលង អធ្រាត្រឈានចូល ថ្ងៃទី ២៤ខែមករា ឆ្នាំ២០២១ ស្ថិតនៅ ក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណ ន់

ក្រុមចោរសាំមូរ៉ៃនេះ ត្រូវបានគេសង្ស័យថាអាច ជា ក្រុម ចោរនៅក្នុង មូលដ្ឋាន ហើយក៏ជាពួកប្រើប្រាស់ គ្រឿងញៀនយ៉ាងសកម្មផងដែរ ។ពេល នេះ មន្ត្រី ជំនាញ កំពុង តាមដាន នូវ មុខសញ្ញា មួយ ចំនួនដើម្បីឈានទៅឃាត់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕