ភ្នំពេញ៖ បុរសអ្នកបើកបររថយន្តម្នាក់ រួមនិងវត្ថុតាង សាច់ជ្រូកនិងរថយន្តត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់បាន បន្ទាប់ពីបានដឹកជើងជ្រូកឆ្លងកាត់ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ២៣និង៣០ នាទី ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានស្រះអង្កាម ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះរ៉ត ធឿន ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិព្រែកឆ្កោក ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង។
ដកហូតវត្ថុតាងរថយន្ត ០១ គ្រឿង ម៉ាក Lexus ពណ៌ខ្មៅ ស្លាកលេខ ព្រះស៊ីហនុ 2A- 7015 និង ជើងជ្រូកចំនួន ០៤ កេស ស្មើនិង២០០ គីឡូក្រាម។
ជនសង្ស័យនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿង ទៅសមត្ថកិច្ចជំនាញដើម្បអនុវត្តបន្តតាមនីតិវិធី ៕