បុរសបែកថ្នាំម្នាក់ ដើរតាមផ្លូវគប់ឡានអ្នកដំណើរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន (Video)

0

ភ្នំពេញ៖ ដោយឃើញស្ថានភាព ជាក់ស្ដែងដែលបុរសម្នាក់សង្ស័យ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត  ដើរគប់រថយន្តរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ និងបង្កការកកស្ទះចរាចរណ៍ផងនោះ  ទើបកម្លាំងសមត្ថកិច្ចប្រចាំការ នៅអតីតស្ពានដែកចំការដូង  បានឃាត់ខ្លួនភ្លាមៗកាលពីរសៀល ថ្ងៃទី២២  ខែមករា  ឆ្នាំ ២០២១  រួចទាក់ទងទៅសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ  ដើម្បីមកយកទៅសួរនាំ និងចាត់ការតាមនីតិវិធី  ។

បុរសខាងលើគេមិនស្គាល់អត្តសញ្ញាណនោះទេ  មុខរបរនិងស្នាក់នៅមិនពិតប្រាកដ  ព្រមទាំងមានអត្តចរិតជាមនុស្សបែកថ្នាំ  ។

បើតាមសម្ដីមន្ត្រីនគរបាលចរាចរណ៍ ដែលប្រចាំការនៅគោលដៅ អតីតស្ពានដែកចំការដូងបានប្រាប់ថា  ដំបូងពួកគាត់បានឃើញបុរសខាងលើ ដើរចុះឡើងនៅតំបន់នោះ  ព្រមទាំងនៅដៃមានកាន់ដុំថ្ម  និងសំបកដូង ទៅកប់រថយន្តប្រជាពលរដ្ឋ កំពុងធ្វើដំណើរតាមផ្លូវ  តែមិនបង្កឲ្យខូចខាតធ្ងន់ធ្ងរនោះទេ។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួនជននេះភ្លាមៗ រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកទទួលយកទៅសួរនាំ  និងចាត់ការតាមនីតិវិធី  ។

ក្រោយមក  សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍រដ្ឋបាលដង្កោ  បានចុះមកដល់ហើយ ដឹកបុរសសង្ស័យបែកថ្នាំខាងលើយកទៅឃុំខ្លួនបណ្ដោះអាសន្ន  រង់ចាំចាត់ចែងតាមនីតិវិធីពេលក្រោយ៕