បុរសមួយក្រុម ចូលផឹកស្រាក្រឡុក អត់នារីកំដរ ក៏ស្រែកឡូឡា ទាត់តុកៅអីផ្អើលភ្ញៀវ រត់ជាន់ជើងគ្នា (Video)

0

ភ្នំពេញ ៖ បុរសមួយក្រុមមានគ្នា ៥នាក់ បានចូលផឹកស៊ីនៅហាងស្រាក្រឡុកមួយកន្លែង ស្ថិតនៅចំណុចមុខរោងចក្រ ៦ជាន់ តាមបណ្តោយមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ខណៈផឹកគ្មាននារីអង្គុយកំដរ ក៏ស្រែកឡូឡាហើយទាត់តុកៅអី ផ្អើលដល់ភ្ញៀវរត់ជាន់ជើងគ្នា ចេញក្រៅបាត់អស់ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។

តាមប្រភពព័ត៌មានពីកូនស្រី ម្ចាស់ហាងបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ ដែលជាម្ចាស់ផ្ទះវេរលុយវីង នៅជាប់កន្លែងគាត់លក់ស្រា បានហៅមិត្តភក្តិចំនួន ៤នាក់ទៀតមកអង្គុយផឹកស្រា ។ បន្ទាប់មកបុរសនោះ ក៏ហៅរូបនាងមកជួបហើយសួរថា ម្តាយឯងទៅណាហើយ ? ភ្លាមនោះនាងក៏ខលទៅម្តាយនាង ឲ្យមកតែម្តាយនាងជាប់រវល់ ទើបបុរសនោះប្រាប់ថា ពួកគាត់រកនារីមកអង្គុយកំដរ។

ប្រភពដដែលបានបន្តថា បន្ទាប់មកនាងក៏មកអង្គុយ ជាមួយចាក់ស្រាឲ្យផឹក ហើយបុរសនោះក៏ប្រាប់ឲ្យនាង ចាក់ធុងបាស់ឲ្យឮខ្លាំងៗងាយស្រួល និងរាំលេង តែដោយសារតែយប់ជ្រៅទៅ ហើយនាងក៏មិនបានធ្វើតាមនោះទេ ទើបធ្វើឲ្យបុរសនោះ ខឹងសម្បាយ៉ាងខ្លាំងក៏លើកកៅអីបោក ទាត់តុចោលបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ភ្ញៀវជិតខាងរត់ជាន់ជើងគ្នា ចេញទៅបាត់អស់ ។

ក្រោយមកទើបកម្លាំងសមត្ថកិច្ច ចុះមកឃាត់ជនបង្ក ២នាក់យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីដោះស្រាយគ្នា៕