ភ្នំពេញ ៖ ជាន់ហ្វ្រាំងមិនជាប់ភ័យស្លន់ស្លោបុរសជាព្រូរថយន្ដ លោតចុះពីរថយន្តបណ្តាលឲ្យស្លាប់ភ្លាម ៗ នៅចំណុចដ៏សែនគ្រោះថ្នាក់ញឹកញាប់បំផុត ផ្លូវជាតិលេ ខ ៤ ចំណោទលោក យាយម៉ៅ ពេជ្រ និល គីឡូ ម៉ែត្រ ១០៥_១០៦ បង្កការភ្ញាក់ផ្អេីល !
ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា វេលាម៉ោង ០៩និង៥៥នាទី ថៃ្ងទី ២២ ខែមករា ឆ្នាំ ២០២១ នៅកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះគីឡូ ម៉ែ ត្រលេខ105-106 ត្រង់ចំណុចភូមិទី6 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត01គ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-2193 សណ្តោងស៊ីមីរ៉ឺម៉កស្លាកលេខភ្នំពេញ4A-6279 បើកបរ ដោយ ឈ្មោះ គូ ដារា ភេទប្រុស អាយុ26ឆ្នាំ នៅភូមិប្រ សា ទ ឃុំមហាសាំង ស្រុកភ្នំស្រួច និងអ្នកជិះជាមួយឈ្មោះ សំ ឡុង ភេទប្រុស អាយុ36ឆ្នាំ នៅ ភូមិក្រាំ ងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ធ្វេីដំណេី រ ពីទិស ដៅពីកើតទៅលិច លុះដល់ចំណុច ខាងលើរថយន្តជាន់ហ្រ្វាំងមិនស៊ី ស្រាប់តែឈ្មោះ សំ ឡុង ព្រូរថ យន្ដ ភ័យ ស្លន់ស្លោ បើក ទ្វាររថយន្តលោតចុះបណ្តា ល ឲ្យស្លាប់នៅ កន្លែងកើតហេតុ។
គ្រោះថ្នាក់ ខាងលេី បណ្ដាលមកពីបច្ចេកទេសរថយ ន្ដ មិនមានការត្រួតពិនិត្យអោយបានត្រឹមត្រូវ តែសំ ណាងល្អមិនបង្កគ្រោះមហន្ដរាយដល់ជីវិតអ្នកដទៃ ផ្សេង ទៀត ៕