អ្នកលេងកាំបិតហោះ សាំម៉ូរ៉ៃហើរ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី២១ខែមករា ឆ្នាំ ២០២១ វេលាម៉ោង២១និង៤៥នាទី ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ។
ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ ជុំ ចំណាន អាយុ១៦ឆ្នាំ,២-ឈ្មោះ ឆាំ សុខុម អាយុ១៧ឆ្នាំ និង៣-ឈ្មោះ សុគ្រី ស្លៃម៉ាន) ។ វត្ថុតាងចាប់យកមាន ៖ កាំបិតបុ័ងតោ១,ដាវ១ដើម និងបំពង់ទីប១កំណាត់ ។ ចំណែកបក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន ។

ជនរងគ្រោះចំនួន២នាក់មានឈ្មោះ ហៀង សុខា អាយុ២៧ឆ្នាំ រងរបួសក្បាល និងឈ្មោះ សេង ពិសិដ្ឋ អាយុ១៧ឆ្នាំ រងរបួសចំកញ្ចឹងក ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕