Home សង្គម សង្ស័យចិនចាប់ជំរិតចិនដូចគ្នា! កម្លាំងអាវុធហត្ថ ចុះរំដោះជនជាតិចិន ២នាក់ ក្នុងហាងមួយកន្លែង ជិតប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ (Video)

សង្ស័យចិនចាប់ជំរិតចិនដូចគ្នា! កម្លាំងអាវុធហត្ថ ចុះរំដោះជនជាតិចិន ២នាក់ ក្នុងហាងមួយកន្លែង ជិតប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ (Video)

0

ភ្នំពេញ៖ ដោយសង្ស័យមានករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នា កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅរំដោះជនជាតិចិន ២នាក់ នៅក្នុងហាងចិនមួយកន្លែង ស្ថិតនៅខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន កាលពីម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ជនជាតិចិនមួយក្រុម ប្រើរថយន្តមួយគ្រឿង ដឹកជនរងគ្រោះមកដាក់នៅក្នុងហាងខាងលើចំនួន ២ទៅ៣ថ្ងៃមកហើយ ។ លុះមកដល់វេលាម៉ោង ៩យប់ជនសង្ស័យក៏នាំគ្នាបើករថយន្តចេញទៅ ដោយចាក់សោហាងពីខាងក្រៅ។ ចំណែកជនជាតិចិន ២នាក់ជាជនរងគ្រោះនៅខាងក្នុង។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថ ចុះមកដល់ទីតាំងកើតហេតុហើយបានរំដោះជនរងគ្រោះទាំង ២នាក់យកទៅសួរនាំ។

ពាក់ព័ន្ធនឹងករណីនេះ ពុំទាន់អាចសុំការបំភ្លឺ ពីកម្លាំងកងរាជអាវុធហត្ថបាននោះទេ ដោយគ្រាន់តែសង្ស័យថា ជាករណីជនជាតិចិនចាប់ជំរិត ជនជាតិចិនដូចគ្នាប៉ុណ្ណោះ ៕

Previous articleក្ដៅៗ! នាយករដ្ឋមន្រ្តី យល់ព្រមឲ្យរដ្ឋមន្ត្រីកសិកម្ម បោសសំអាតបុគ្គលរំលោភយកដីរដ្ឋ នៅខេត្តមណ្ឌលគិរី
Next articleផឹកស៊ីជុំគ្នា ស្រវឹងស្រឿងៗ បាត់ទូរសព្ទដៃ ចោទដាក់គ្នា បុរសម្នាក់ទាញកាំបិត ពីចង្កេះចាក់ម្ចាស់ផ្ទះ ធ្លាយពោះ (Video)