ហួសចិត្ត!បាត់ម៉ូតូថ្មី បែរជាដើររកឃើញម៉ូតូ កញ្ចាស់១គ្រឿង ទៅវិញ

0

ភ្នំពេញ ៖មានករណីចោរលួចម៉ូតូ បានកើតឡើង នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើងទើបម្ចាស់ ដឹងបង្ករអោយមានការភ្ញាក់ផ្អើល ។ ករណីចោរលួចយកម៉ូតូ នេះ បានកើតឡើង នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា ម៉ូតូដែលបាត់ ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានតែម ស្លាកលេខ ប.ជ 1R.9152 លេខម៉ាស៊ីន ND125ME-5133139 លេខតួ ND125ME-5133139 ជា របស់ឈ្មោះ ពា សុធាវី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា តាមការរៀបរាប់ពីម្ចាស់ម៉ូតូ ប្រាប់សមត្ថកិច្ចថា នៅមុនពេលបាត់ខ្លួន (ម្ចាស់ម៉ូតូ) បានទុកនៅសំយាបផ្ទះ ដោយមិនបានចាក់សោរនោះ ទេ ។លុះព្រឹកឡើង វេលាម៉ោង០៥ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្រាប់តែមិនឃើញម៉ូតូ ហើយបានដើររកក៏ប្រទះឃើញម៉ូតូ០១គ្រឿង ធុនសេ១០០ ស៊េរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ ទុកចោលនៅចម្ងាយពីផ្ទះ១០០ម៉ែត្រ ពីផ្ទះរបស់ខ្លួនដែល សង្ស័យជាម៉ូតូរបស់ជនសង្ស័យ ។

ករណីនេះ កម្លាំងនគរបាល កំពុងស្រាវជ្រាវរកមុខសញ្ញា ជនល្មើសមកផ្តន្ទាទោស តាមច្បាប់ ៕