ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈលើអនីតិជន (អាយុក្រោម១៥ឆ្នាំ) នៅចំណុចក្នុងបន្ទប់ទឹក នៃបរិវេណវត្តបឹងសំរោង ស្រុកបវេល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង២០នាទី ។
ការឃាត់ខ្លួនជនសង្ស័យនេះ ដោយទទួលបានពាក្យបណ្ដឹងពីឈ្មោះ លុយ ប៉ី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ភូមិ..ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង លើករណីរួមភេទជាមួយអនីតិជន (អាយុក្រោម១៥ឆ្នាំ) ដែលបានកើតឡើងកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីព្រឹក នៅចំនុចក្នុងបន្ទប់ទឹក នៃបរិវេណវត្តបឹងសំរោង ក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
ក្រោយទទួលពាក្យបណ្ដឹង កម្លាំងជំនាញបានទទួលការ អនុវត្តពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានការអនុញ្ញាត នគរបាលស្រុកបវេល ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វុន វេត ភេទប្រុស អាយុ២១ឆ្នាំ (ស្នាក់នៅវត្តបឹងសំរោង) ស្ថិតនៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកំលាំងនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕