Home សង្គម ចិន នៅតែជាទីផ្សារ នាំចេញអង្ករធំបំផុត សម្រាប់កម្ពុជា

ចិន នៅតែជាទីផ្សារ នាំចេញអង្ករធំបំផុត សម្រាប់កម្ពុជា

0

ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ប្រទេសចិននៅតែជាទីផ្សារ នាំចេញអង្ករធំបំផុត សម្រាប់ប្រទេសកម្ពុជា ។

យោងតាមហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ មករាបានឲ្យដឹងថា «នាថ្ងៃទី១៣ ខែមករា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា បរិមាណនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២០ មានចំនួនជិត ៣០ម៉ឺនតោន ស្មើនឹងអត្រា ៤១% នៃចំនួននាំចេញសរុប។ ប្រទេសចិននៅតែជាទីផ្សារ នាំចេញអង្ករធំបំផុត សម្រាប់ប្រទេសកម្ពុជា» ។

សូមរំលឹកថា កាលពីឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិបានជាង ៦៩០ ០០០តោន និងស្រូវជាង ២ ៨០០ ០០០តោន ៕

Previous articleវៃខ្នោះអាស្ទេវល្មោភកាមម្នាក់ ក្រោយចាប់​រំលោភ​ក្មេងស្រីជាអនីតិជន​ ​ក្នុង​បន្ទប់ទឹក ​​វត្ត​បឹង​សំរោង
Next articleសម្ដេចតេជោ តែងតាំង លោក អ៊ុក រ៉ាប៊ុន និងលោក លឹម គានហោ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ស្ថាបនាផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប