ចប់បាត់! កូននេន ៧អង្គ នៅខេត្តកំពង់ឆ្នាំង ត្រូវលោកសង្ឃមួយ ចាប់រំលោភ

0

ភ្នំពេញ៖ ក្រុមការងារចម្រុះ MIKE 20 សហការជាមួយសមត្ថកិច្ចជំនាញ បានធ្វើការចាប់ខ្លួនលោកសង្ឃមួយអង្គ ក្រោយរំលោភសេពសន្ថវៈទៅលើកូននេនចំនួន ៧អង្គនៅក្នុងខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារ MIKE 20 ត្រូវបានបង្កើតឡើង ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការស៊ើបអង្កេតករណី រំលោភសេពសន្ថវៈទៅលើកូននេនចំនួន ៧អង្គនៅក្នុងខេត្តកំពង់ឆ្នាំង។ មុនពេលបេសកកម្មនេះបានផ្តើមឡើង ជនសង្ស័យ មានអាយុ២៨ឆ្នាំបានរត់គេចខ្លួន ធ្វើឱ្យមានការស្វែងរកឃាត់ខ្លួន បានផ្តើមឡើង។

ដោយមានពត៌មានលម្អិត ក្រុមការងារចម្រុះ បានធ្វើការឃាត់ខ្លួនបុរសអាយុ២៨ឆ្នាំ នៅក្នុងវត្តមួយក្នុងខេត្តស្វាយរៀង នៅវេលាម៉ោង៩ព្រឹក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង និងត្រូវជាប់ចោទពីបទល្មើស រំលោភសេពសន្ថវៈជាច្រើនលើក ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២០។

ក្រុមការងារចម្រុះ MIKE 20 បានចាត់ទុកប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងគ្រប់ភ្នាក់ងារពាក់ព័ន្ធ ក្នុងការស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីនាំមកដល់ការចាប់ខ្លួន។ នេះគឺគួរតែជាការប្រមានមួយ ដែលបញ្ជាក់ថា គ្រប់ឧក្រិដ្ឋកម្មទាំងអស់ទៅលើកុមារ នឹងមានការស៊ើបអង្កេត និងការឃាត់ខ្លួនជនល្មើស៕