ឡចំហ៊ុយសាច់ប៉ាតេ ៩៩៩ ត្រូវភ្លើងឆេះខ្ទេច ទាំងកណ្ដាលអាធ្រាត

0

ភ្នំពេញ៖ នៅវេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅឃ្លាំងសាច់ប៉ាតេមួយកន្លែង តាមបណ្ដោយផ្លូវលេខ១៥១ ភូមិតាងៅ សង្កាត់និរោធន៏ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ម្ចាស់ឃ្លាំងឈ្មោះ កែវ សារី ភេទស្រី អាយុ៦២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរម្ចាស់សាច់ប៉ាតេ ៩៩៩ ។ ឃ្លាំងទំហំ ២០ម៉ែត្រ X ៤០ម៉ែត្រ ដែលឆេះចេញពីឡចំហ៊ុយសាច់ប៉ាតេ រាលដាលមកកន្លែងគំនរអុសបង្ករជាអគ្គិភ័យ តែពុំបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន​ ស្មើនឹង២០ ម៉ែត្រគូប ពន្លត់រលត់ទាំងស្រុង នៅម៉ោង​ ១ និង៣០នាទីរំលងអាធ្រាត្រ នាថៃ្ងខែឆាំ្នដដែល ៕