នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំជំនួយវ៉ាក់សាំងការពារកូវីដ១៩ ពីប្រទេសឥណ្ឌា

0

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ ១៩ ពីប្រទេសឥណ្ឌា។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្តថា សំណើខាងលើនេះ ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកស្រី ឯកអគ្គរដ្ឋទូតទៅកាន់ នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូន ប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់ នៅក្នុងឆ្នាំនេះផងដែរ ៕