ភ្នំពេញ៖ មានហេតុការណ៍នឹកស្មានមិនដល់ និងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានក្មេងស្រីអាយុទើបតែ ៨ឆ្នាំម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសារតែរឿងដណ្ដើមទូរស័ព្ទ លេងមិនបាន ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
កុមារីរងគ្រោះមានឈ្មោះ ពេញ សួស្ដី អាយុប្រហែល ៨ឆ្នាំ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ឪពុកម្ដាយកុមារីរងគ្រោះ មិនបាននៅផ្ទះទេ គឺនាំគ្នាទៅរកស៊ីនៅឯប្រទេសថៃ ដោយទុកកូននៅជាមួយជីដូន នៅផ្ទះ ៕


