Home សង្គម បង្រ្កាបទីតាំងជួញដូរ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ១១នាក់ 

បង្រ្កាបទីតាំងជួញដូរ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ១១នាក់ 

0

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ២០២១​ កម្លាំងអន្តរាគមន៍នៃ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ សហការជាមួយកម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលសង្កាត់ព្រែកលៀប​ និងសង្កាត់ព្រែកតាសេក ដឹកនាំដោយ លោក ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាបទីតាំងជួញដូរ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅចំណុចរោងកម្មករសំណង់ ស្ថិតនៅលើផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្រ្កាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន​ ១១នាក់​ (ស្រីម្នាក់) និងវត្ថុតាងម្សៅក្រាមសថ្លា ចំនួន ៥៣កញ្ចប់ សង្ស័យគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង រក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

Previous articleព័ត៌មានលម្អិត ជុំវិញការបង្ក្រាបខ្មាន់កាំភ្លើងបាញ់សម្លាប់លោក រ៉េត ស៊ីណែត មន្រ្តីនគរបាលរាជធានីភ្នំពេញ រហូតដល់…
Next articleជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល នៅក្រុងសៀមរាប ដោយសារមានជំងឺទឹកនោមផ្អែម ដំណាក់កាលចុងក្រោយ