ជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល នៅក្រុងសៀមរាប ដោយសារមានជំងឺទឹកនោមផ្អែម ដំណាក់កាលចុងក្រោយ

0

ភ្នំពេញ៖ នាវេលាម៉ោង ១៤ និង៣៦នាទី ថ្ងៃ ទី ១៥ ខែមករា ឆ្នាំ២០២១ នៅចំនុច ផ្ទះ ជួល ស្ថិតនៅភូមិ សាលា កន្សែង សង្កាត់ ស្វាយ ដង្គំ ក្រុង/ខេត្ត សៀមរាបជនបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះឈ្មោះ DE GORGUETTE D ARGOEUVES THIERRY FRANCOIS RAYMOND ភេទប្រុស កើតថ្ងៃទី១៧-០៤-១៩៥៣ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ … មុខរបរ គ្រូបង្រៀន ស្នាក់នៅ ទីតាំងកើតហេតុខាងលើ ។

ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកគ្រូ ពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺទឹកនោមផ្អែម ដំណាក់កាលចុងក្រោយ ។

សាកសពត្រូវបាន សមត្ថកិច្ចប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តប្រាសាទគោកចក ៕