ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្នារទទឹង បានកោះហៅអ្នកលក់កន្ទុយលេខចំនួន ១២នាក់ (ស្រី០៤នាក់) មកកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការណែនាំ និងបានធ្វើកិច្ចសន្យាឲ្យពួកគាត់ទាំងអស់គ្នា បញ្ឈប់ការលក់កន្ទុយលេខជាបន្តទៀត ។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង បានឲ្យដឹងថា ៖ អ្នកលក់កន្ទុយលេខទាំង ១២នាក់ មាន ៖ ១-ឈ្មោះ ហម ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នារទទឹង, ២-ឈ្មោះ ចេង ចន ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិបាក់មែក, ៣-ឈ្មោះ ស ខេន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបាក់មែក, ៤-ឈ្មោះ ចាយ ស៊ីណាត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបឹងឈូក, ៥-ឈ្មោះ សៀម ស៊ីនួន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិខ្នារទទឹង, ៦-ឈ្មោះ យឹម ចាន់នី ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិបឹងឈូក, ៧-ឈ្មោះ ឥន្ទ ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបឹងឈូក, ៨-ឈ្មោះ ឡុង ដាលី ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិបាក់មែក, ៩-ឈ្មោះ រិន មុំ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ កំប្រាក់កូន, ១០-ឈ្មោះ កូយ យឿន ភេទស្រី អាយុន៤៦ឆ្នាំ រស់នៅភូមិខ្នារទទឹង, ១១-ឈ្មោះ ប៉ូ ស៊ីថៃ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិបឹងឈូក, ១២-ឈ្មោះ ជៀន ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្រូចសើច ។
មន្ត្រីប៉ុស្តិ៍រដ្ឋបាល បានបន្តថា សមត្ថកិច្ចនគរបាលបានអប់រំពួកគាត់ និងបានធ្វើកិច្ចសន្យាឲ្យ ពួកគាត់បញ្ឈប់ការលក់កន្ទុយលេខ និងលេងល្បែងស៊ីសងគ្រប់ប្រភេទ ពីព្រោះរបរនេះជារបរខុសច្បាប់ ដែលនាំឲ្យមានបញ្ហាអសន្តិសុខសង្គម នៅក្នុងមូលដ្ឋានដូចជាចោរកម្ម និងហឹង្សាជាដើម ។ ក្រោយពីបានធ្វើកិច្ចសន្យារួចហើយ សមត្ថកិច្ចនគរបាលបាន ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ៕