អីក៏គិតខ្លីម្ល៉េះ! បុរសកម្មករសំណង់ម្នាក់ តូចចិត្តប្រពន្ធទី២រត់ចោល ផឹកថ្នាំពុលសម្លាប់ខ្លួន ដោយបន្សល់ទុក… (Video)

0

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ តូចចិត្តប្រពន្ធទី២ រត់ចោល ទាញថ្នាំពុល ១ដបផឹកសម្លាប់ខ្លួន តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវនគរបាលហៅរថយន្ត ដឹកយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែមិត្តភក្ដិហៅគាត់ថា នាគ មានអាយុប្រហែល ៤០ឆ្នាំ មុខរបរជាកម្មករសំណង់ នៅការដ្ឋានជិតនោះដែរ ។

បើតាមមិត្តភក្ដិរួមការងារ ជាមួយបុរសរងគ្រោះបានរៀបរាប់ថា បុរសនេះធ្លាប់បានប្រាប់ពួកគាត់ ពីវិបត្តផ្លូវចិត្តដែលបានកើតឡើងលើខ្លួនគាត់ ជាបន្តបន្ទាប់ដែលធ្វើឲ្យគាត់ លែងចង់រស់នៅតទៅទៀត ដោយមានប្រពន្ធ២ ប៉ុន្តែប្រពន្ធដើមបានលែងលះគ្នា ក្នុងពេលកន្លងមក។ ក្រោយពីលែងប្រពន្ធដើម បុរសនេះបានយកប្រពន្ធទី២ម្នាក់ទៀត ដើម្បីសាងគ្រួសារថ្មី ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ក្រោយពីការរួមរស់ ជាមួយគ្នាបានមួយរយៈប៉ុណ្ណោះ ក៏ស្រាប់តែប្រពន្ធទី២ នេះបានរត់ចោលគាត់បាត់ទៀត។

ប្រភពដដែលបន្តថា ព្រោះតែវិបត្តិគ្រួសារនេះហើយ ទើបពេលទៅរកត្រីធ្វើម្ហូប នៅចំណុចស្រះទឹកជិតកន្លែងកើតហេតុ បុរសនេះបានយកថ្នាំពុល ១ដបទឹកសុទ្ធទៅតាម ដើម្បីផឹកសម្លាប់ខ្លួន ហើយត្រូវបានមិត្តភក្ដិទាំងអស់ នាំគ្នាហាមឃាត់ និងយកថ្នាំពុលនោះបោះចោល ប៉ុន្តែពុំបាននឹកឃើញថា បើកគម្របដបចាក់ចោលទាល់តែសោះ។ បន្ទាប់មកក៏បានបែកគ្នា ទៅរកត្រីជាធម្មតា លុះមួយសន្ទុះក្រោយមក ក៏ឃើញជនរងគ្រោះដើរសុខៗ ស្រាប់តែដួលប្រកាច់បែកពពុះមាត់ ក៏នាំគ្នារត់ទៅមើល ហើយបានឃើញដបថ្នាំពុល ដែលយកទៅចោលនោះស្ថិតនៅក្បែរខ្លួនគាត់ ទើបដឹងថាបុរសនោះបានទៅរើសយកថ្នាំពុលមកវិញ ហើយផឹកសម្លាប់ខ្លួនតែម្ដង ។

ក្រោយកើតហេតុ នគរបាលបានចុះទៅពិនិត្យ និងបានហៅរថយន្តពេទ្យ ដឹកយកបុរសខាងលើទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ហើយក៏បានរកឃើញ នៅក្នុងទូរស័ព្ទបុរសនោះមានវីដេអូឃ្លីប១ ដែលបុរសនោះថតដោយខ្លួនឯង មុនពេលផឹកថ្នាំធ្វើអត្តឃាត ដោយបានសុំឲ្យប្រពន្ធអត់ទោស សុំឲ្យមិត្តភក្ដិជួយយកសាកសព គាត់ទៅបូជាក្នុងវត្ត ព្រមទាំងបញ្ជាក់ថា គ្មាននរណាសម្លាប់គាត់ទេ គឺគាត់សម្លាប់ខ្លួនឯង ៕

សូមចុចលីងខាងក្រោយនេះ ដើម្បីទស្សនាវីដេអូ៖

https://web.facebook.com/obnasianews/videos/850064535841883/