ទុក្ខជាន់លើទុក្ខ! កូនកំសត់ ៣នាក់ ឪពុកម្តាយទើបស្លាប់ចោល ពេលនេះត្រូវភ្លើងឆេះផ្ទះ សល់តែខោអាវម្នាក់មួយចង្កេះ (Video)

0

ភ្នំពេញ៖ គួរឲ្យអាណិតអាសូរខ្លាំងណាស់ ក្មេងកំសត់ ៣នាក់ ឪពុកម្តាយទើបតែស្លាប់ចោលកាលពីឆ្នាំមុន ពេលនេះត្រូវភ្លើងឆេះផ្ទះអស់ សល់តែខោអាវម្នាក់មួយចង្កេះ ។ ហេតុការណ៍ភ្លើងឆេះផ្ទះនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅភូមិកន្ទ្រីង សង្កាត់អូឫស្សី ក្រុងចេះ ខេត្តក្រចេះ ។

បើតាមប្រភពព័ត៌មាន ពីអ្នកជិតខាង បានដឹងទៀតថា គ្រួសារនេះគឺមានកូន ៣នាក់ ក្នុងនោះប្អូនស្រីម្នាក់នៅរៀន និងប្អូនស្រីម្នាក់ពិការផ្នែកសតិទៀត ។

លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលបន្ទុកអាវុធជាតិផ្ទុះ និងអគ្គិសភ័យ នៃស្នងការដ្ឋាននរគបាលខេត្តក្រចេះ បានបញ្ជាក់ថា ហេតុការណ៍នេះត្រូវបានអាជ្ញាធរសង្កាត់ រួមសហការជាមួយអាជ្ញាធរខេត្ត បាញ់ពន្លត់ទាន់ពេល មិនបង្កឲ្យរាលដាលធ្ងន់ធ្ងរ ដល់ផ្ទះផ្សេងទៀតនោះទេ ។

ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺមកពីឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆេះផ្ទះ ១ខ្នងទាំងស្រុង មានទំហំ ៥មx៦ម នៅចំណុចភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ។

ដោយឡែកសម្ភារៈដែលខូចខាត សរុបជាទឹកប្រាក់ប្រហែល ៥.០០០ដុល្លារ ។ ករណីខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង ប្រើទឹកអស់ចំនួន ៣រថយន្ត ទើបរលត់ទាំងស្រុង ហើយមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ៕

សូមចុចលីងខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖

https://web.facebook.com/obnasianews/videos/413216843254837/