បុរសម្នាក់ដេកស្ដូកស្ដឹងក្នុងក្យូស សង្ស័យត្រូវគេល្បួង ហៅមកផឹកស៊ី រួចដាក់ថ្នាំសណ្តំ យកទ្រព្យសម្បត្តិ (Video)

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកសន្លប់ស្ដូកស្ដឹងនៅក្យូសមួយកន្លែង ក្នុងបរវេណវត្តតាំងរនាម ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល កាលពីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ សង្ស័យត្រូវគេល្បួងហៅមកផឹកស៊ី រួចដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ ។

ជនរងគ្រោះមិនស្គាល់ អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែល ជាង ៣០ឆ្នាំ ស្លៀកខោយឺតជើងខ្លី ពណ៌ស ពាក់អាវយឺតដៃខ្លីពណ៌ស ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ បានប្រទះឃើញជនរងគ្រោះដេកដួល នៅក្នុងក្យូសហៅក៏មិនក្រោក ។ ឃើញដូចនេះអ្នកប្រទះឃើញ ក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យចុះមកពិនិត្យជាក់ស្តែង ។ ដោយឃើញសភាពមិនស្រួល សមត្ថកិច្ចក៏ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

បើតាមការបញ្ជាក់ ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះត្រូវថ្នាំងងុយដេក ដោយសង្ស័យមានជនសង្ស័យ ល្បួងហៅមកផឹកស៊ីរួចដាក់ ថ្នាំសណ្តំយកទ្រព្យសម្បត្តិ ៕