Home សង្គម គ្រាន់តែសមត្ថកិច្ច ចុះសម្រួលចរាចរណ៍សោះ បែរជាហ្វេសប៊ុក Bayon Moto បង្ហោះថា តាមចាប់ដល់ក្រោមដី

គ្រាន់តែសមត្ថកិច្ច ចុះសម្រួលចរាចរណ៍សោះ បែរជាហ្វេសប៊ុក Bayon Moto បង្ហោះថា តាមចាប់ដល់ក្រោមដី

0

ភ្នំពេញ៖ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Bayon Moto បានយករូបភាពចាស់បង្ហោះ ដោយសរសេរខ្លីថា «តាមចាប់ដល់ក្រោមដី» ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបកស្រាយបំភ្លឺ ចំពោះករណីគណនីមួយនេះ បានចុះផ្សាយខុសពីការពិត ដោយបានយករូបភាពមន្ត្រីចរាចរណ៍ ដែលបានចុះជួយសម្រួលចរាចរណ៍ នៅថ្ងៃដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នផ្លូវក្រោមដី រង្វង់មូលចោមចៅ​កាលពីថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២០ ដែលជាក់ស្តែងមិនមែនជាសកម្មភាព ចុះចាប់យានយន្តដូចគណនីហ្វេស បុកនេះចុះផ្សាយនោះទេ ។

ជាមួយគ្នានោះក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏អំពាវនាវឲ្យម្ចាស់គណនីហ្វេសបុក​ និងហ្វេសបុកផេក​ ទាំងឡាយ​ សូមធ្វើការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ​ និងច្បាស់លាស់មុននឹងយករូបភាព របស់សមត្ថកិច្ចមកផុសខុសពីការពិត​ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់នគរបាលជាតិ ៕

Previous articleស្រីស្អាតម្នាក់ កំពុងបើកឡានសុខៗ ស្រាប់តែបែកកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យរបួសបាក់ភ្លៅ
Next articleបុរសម្នាក់ដេកស្ដូកស្ដឹងក្នុងក្យូស សង្ស័យត្រូវគេល្បួង ហៅមកផឹកស៊ី រួចដាក់ថ្នាំសណ្តំ យកទ្រព្យសម្បត្តិ (Video)