Home សង្គម ស្ដាយ! ដើមឈើធំៗ ៣ដើម អាយុកាលជាង ៣០០ឆ្នាំ នៅមុខមន្ទីរពេទ្យអង្គឌួង នឹងត្រូវកាប់ចោល (Video)

ស្ដាយ! ដើមឈើធំៗ ៣ដើម អាយុកាលជាង ៣០០ឆ្នាំ នៅមុខមន្ទីរពេទ្យអង្គឌួង នឹងត្រូវកាប់ចោល (Video)

0

ភ្នំពេញ៖ ដើមឈើធំៗ៣ដើម មានអាយុកាលជាង ៣០០ឆ្នាំ លើសួនកាណាឌីយ៉ា នៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ នឹងត្រូវកាប់យកចេញ នៅសប្តាហ៍ក្រោយ ដោសារតែដើមឈើ ទាំងនោះពុកគល់ ប្រហោងក្នុង ងាយបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ។

ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សំ សាមុត បានថ្លែងកាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០២១ ថា «ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាល ប្រមាណជាជាង ៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍ក្រោយនេះ ដោយសារតែ ដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរជាយថាហេតុ» ។

លោកបញ្ជាក់បន្ថែមថា ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ និងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើ ដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោក នឹងកាត់គ្រី (លះមែកចេញ)ផងដែរ ដើម្បីកាត់បន្ថយ ទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាព រាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រងផងដែរ៕

Previous articleនារីរូបស្រស់ធ្វើការអូតេសម្នាក់ ត្រូវខូចអនាគត ដោយសារតែ….
Next articleសាហាវម្ល៉េះ! មន្ត្រីជលផលខេត្តតាកែវ វាយបុរសម្នាក់ស្ទើរស្លាប់ស្ទើររស់ ដោយសារតែរឿងមួយ (Video)