ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤នឹង២០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាប បទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើដងផ្លូវស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ វ៉ា សុភីស ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជនជាតិខ្មែរ មុខរបរ ជាងឈើមានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប, ទី២-ឈ្មោះ កុយ ញ៉ាញ់ ភេទស្រី ឆ្នាំកំណើត ១៩៩៦ ជនជាតិខ្មែរ មុខរបរនារីអូតេស មានទីលំនៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ១កញ្ចប់ស្មើនឹងទម្ងន់ ០,១ក្រាម(ទាំងសំបក), ទូរស័ព្ទដៃចំនួន ៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំង វត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ជូនទៅសាលាដំបូងថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ៕