Home សង្គម ចប់បាត់! រកឃើញសារធាតុគីមី លើត្រីរ៉ស់ នៅផ្សាររ៉ា និងស្តង់ត្រី ក្នុងក្រុងប៉ោយប៉ែត

ចប់បាត់! រកឃើញសារធាតុគីមី លើត្រីរ៉ស់ នៅផ្សាររ៉ា និងស្តង់ត្រី ក្នុងក្រុងប៉ោយប៉ែត

0

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សាររ៉ា និងស្តង់ត្រី ក្នុងក្រុងប៉ោយប៉ែត។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋម ទៅលើគំរូម្ហូបអាហារចំនួន ១៣គំរូរួមមាន៖ ត្រសក់ ផ្កាខាត់ណា ក្រូចឃ្វិច ម្ទេសខ្មាំង ផ្កាខ្ទឹម ការ៉ុត ផ្លែប៉ោម ត្រីរ៉ស់រស់ ត្រីរ៉ស់ងាប់ ប្រហិតមីសួ ប្រហិតហតដក ប្រហិតសំប៉ែត និងប្រហិតក្តាម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមរបស់ទំនិញ នៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួនរួមមាន៖
– ត្រីរ៉ស់រស់ និងត្រីរ៉ស់ងាប់ មានសារធាតុគីមី Vet drug Sulfamethazine និង Vet drug Tetracycline
– ការ៉ុត មានសំណល់ថ្នាំកសិកម្ម (PY)។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

Previous articleត្រៀមអាវរងារ និងថែរក្សាសុខភាព! កម្ពុជា នឹងចុះត្រជាក់ខ្លាំងដល់ ១១អង្សាសេ (Video)
Next articleម្ចាស់ហាងលក់ទូរស័ព្ទដៃ គីម ហាប់ ចរចាតម្លៃមិនត្រូវគ្នា ចោទអតិថិជនថាជាចោរ ធ្វើឲ្យបុរសម្នាក់ប៊ិះអស់ជីវិត (Video)