មិនដឹងមានរឿងអ្វី! ចិន ចាក់ចិន ដូចគ្នា ធ្លាយបំពង់ក ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ មិនដឹងថាមានរឿងអ្វីនោះទេ ជនជាតិចិន ឈ្លោះគ្នាយ៉ាងខ្លាំង រហូតដល់យកកាំបិតចុងស្រួចចាក់ ក ជនជាតិចិនដូចគ្នាបណ្តាឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពី ម៉ោង៥ទៀបភ្លឺ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ បន្ទប់លេខ១១១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មខាងលើ បង្កដោយជនសង្ស័យឈ្មោះ សាយ សឺសាន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន រស់នៅបន្ទប់ជួល បានឈ្លោះប្រកែកគ្នា និងប្រើកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង ៤០សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះឈ្មោះ លីវ យីហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន រស់នៅបន្ទប់ជួលជាមួយជនសង្ស័យ បណ្ដាលឲ្យរងរបួស ធ្លាយបំពង់កផ្នែកខាងស្ដាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំណែកជនសង្ស័យខាងលើ ក្រោយកើតហេតុភ្លាមៗ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំនៅអធិការ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕