ស្នងការខេត្តបាត់ដំបង ប្រមូលក្មេងស្ទេវ ដែលប្រើប្រាស់ម៉ូតូច្នៃស៊ីម៉ាំង បង្កសំឡេងរំខានពេលយប់ មកដុះក្អែល (Video)

0

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២១ ក្រុមអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន និងកម្លាំងនគរបាលក្រុងបាត់ដំបង បានត្រួតពិនិត្យ និងឃាត់ អ្នកប្រើប្រាស់ម៉ូតូ ដែលបំពាក់ដោយបំពង់សីម៉ាំង កែច្នៃបង្កសំឡេងខ្លាំងរខានពេលយប់ នៅក្នុងក្រុងបាត់ដំបងចំនួន ៩គ្រឿង។

ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង ៩គ្រឿង នេះរួចមកពិនិត្យឃើញថា ម៉ូតូទាំងនេះក្រៅពីការកែ ច្នៃបំពង់ស៊ីម៉ាំង ដើម្បីបន្លឺសំឡេងខ្លាំងៗ នៅមានលក្ខណៈមិនត្រឹមត្រូវ លើ ចំណុចផ្សេងទៀត ដែល ផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ទាន់ទិនបញ្ហានេះដែរលោកឧត្តមសេនីយ៍ ស្នងការខេត្តបាត់ដំបង បាន ប្រគល់ភារកិច្ចទៅការិយាល័យ នគបាលចរាចរណ៍ផ្លូវគោក អនុវត្ត ការដោយអប់រំណែនាំ ដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះ បន្តទៀត និងតម្រូវឲ្យប្តូរស៊ីម៉ាំងម៉ូតូបានត្រឹមត្រូវ រួចធ្វើការផាកពិន័យទៅតាមអំពើល្មើសច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនម្ចាស់វិញ ៕