Home សង្គម Update៖ ចាប់បាន ជនសង្ស័យដែលកាប់ម្ដាយ និងកូន ៣នាក់ របួសធ្ងន់ ព្រោះខឹងនឹងពាក្យប៉ុន្មានម៉ាត់ នោះហើយ

Update៖ ចាប់បាន ជនសង្ស័យដែលកាប់ម្ដាយ និងកូន ៣នាក់ របួសធ្ងន់ ព្រោះខឹងនឹងពាក្យប៉ុន្មានម៉ាត់ នោះហើយ

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុកកៀនស្វាយ និងមន្រ្តីពាក់ព័ន្ធ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ក្នុងករណី៖ (ប៉ុនប៉ងឃាតកម្ម) កើតហេតុកាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាម ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានអោយដឹងថា ជនរងគ្រោះ៣នាក់៖
១.ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី)។
២.ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
៣.ឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
ចំណែកឈ្មោះ ផាន ភក្តី (ប្ដីជនរងគ្រោះ) ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ មានស្រុកកំណើត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចប្បន្នស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករសំណង់)មស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុសអាយុ២៨ឆ្នាំ មានលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានផឹកស៊ីជាមួយប្ដីជនរងគ្រោះឈ្មោ ផាន ភក្តី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូន របស់ខ្លួនមានរងរបួសស្នាមពេញខ្លួន ។

បញ្ជាក់ ពេលជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដី ជនរងគ្រោះ នៅក្រោមផ្ទះ ជនរងគ្រោះ បានរអ៊ូរទាំជេរប្ដីមិន ឱ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ នៅពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែម ជនសង្ស័យ មានឱកាស ប្រព្រឹត្តធ្វើសកម្មភាព តែម្ដង ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួន រួមទាំងវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនមក ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់ការតាមនីតិវិធី៕

Previous articleទំនាស់គ្រួសារ! បុរសម្នាក់សម្រេច បើកម៉ូតូកង់បី មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា
Next articleបុកគូទ LAND CRUISER ០២០ គេខ្ទេចហើយ បោះពាក្យសម្ដីឡូយទៀត មានអីគ្រាន់តែដឹងតម្លៃជួសជុល អ្នកបើករ៉ឺម៉កចង់យំក៏យំមិនចេញ