ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បានបើកប្រតិបត្តិការ បង្រ្កាបក្រុមក្មេងទំនើងចំនួន ១១នាក់ ដែលតែងតែជិះម៉ូត កាន់ដាវ ពូថៅ អុកឡុកទីសាធារណៈ ដើម្បីយកទៅចាត់វិធានការតាមនីតិវិធី ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅភូមិក្រសាំងគ្រួ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
បើតាមប្រភពពី នគរបាល ចុះធ្វើការងារផ្ទាល់បានឲ្យដឹងថា ជាលទ្ធផលបង្រ្កាបក្រុមក្មេងទំនើងបានចំនួន ១១នាក់ ម៉ូតូចំនួន ៤គ្រឿង កាំបិត ពូថៅនិងខ្សែក្រវាត់ ខណៈដែលក្រុមនេះតែងតែ អុកឡុកតាមផ្លូវសាធារណៈ ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១១នាក់ រួមនឹងមធ្យោបាយម៉ូតូ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកបាកានដើម្បីចាត់ការបន្ត ៕