ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ មានករណីឆាបឆេះម៉ូតូមួយគ្រឿង នៅការ៉ាស់សាំងសូគីមិច ជាប់ធនាគារអេសុីលីដា ទីរួមស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថាគឺបណ្តាលមកពីម៉ូតូ១គ្រឿងចូលចាក់សាំង មិនបានកាច់សោរពន្លត់ ទើបបបណ្តាលអោយឆ្លងភ្លឿងឆាបឆេះខ្ទេចម៉ត់(សល់តែសាកសពម៉ូតូនៅនឹងកន្លែង)យ៉ាងអណោចអធមបំផុត។
ក្នុងហេតុការណ៍នោះមិនបណ្តាល អោយឆេះការ៉ាស់សាំង និងមិនមានមនុស្សរងគ្រោះឡើយ ដោយឡានពន្លត់អគ្គិភ័យអធិការ ស្រុកមេមត់ ពន្លត់រលត់ទាំងស្រុងទាន់ពេលវេលា ៕


