Home សង្គម មេប៉ូលិសខេត្តព្រះសីហនុ បញ្ជាឲ្យតាមចាប់ខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយប្រើហិង្សាលើជនរងគ្រោះថែមទៀត (Video)

មេប៉ូលិសខេត្តព្រះសីហនុ បញ្ជាឲ្យតាមចាប់ខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយប្រើហិង្សាលើជនរងគ្រោះថែមទៀត (Video)

0

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងជំនាញ ស្រាវជ្រាវរកម្ចាស់រថយន្ដ Highlander ពាក់ស្លាកលេខព្រះសីហនុ 2C-7918 យកមកចាត់វិធានការ តាមផ្លូវច្បាប់ ។

ការបញ្ជាឲ្យស្រាវជ្រាវនេះ បន្ទាប់ពីមានករណីម្ចាស់រថយន្ដមួយគ្រឿង ម៉ាក Highlander ពាក់ស្លាកលេខព្រះសីហនុ 2C-7918 គ្រាន់តែអ្នកបើកបររថយន្ដផ្សេងចុចស៊ីប្លេរ ហើយឡើងវ៉ាទៅមុនសោះ ស្រាប់តែកើតចិត្តខឹងសម្បា បើករថយន្ដដេញតាម និងវ៉ាទៅមុនវិញ ហើយថយក្រោយមកបុក រថយន្ដរបស់ជនរងគ្រោះ បណ្ដាលឲ្យរងការខូតខាតផ្នែកខាងមុខ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវឡើងពីមហោស្រពចាស់ ទៅឃ្លាំងលើ ចំណុចមុខហាង «តាផលលើភ្នំ» ស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ។

ក្នុងពាក្យបណ្ដឹងដែលបានដាក់ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជនរងគ្រោះឈ្មោះ ង៉ែត វិន មុខរបរគ្រូបង្រៀន បានអះអាងថា បន្ទាប់ពីរថយន្ដបង្កបើកវ៉ា រថយន្ដរបស់ខ្លួនវិញហើយនោះ ស្រាប់តែដាក់លេខថយក្រោយបុក រថយន្ដរបស់ជនរងគ្រោះវិញ រួចជននោះ បានចុះមកនិយាយពាក្យមិនសមរម្យ ព្រមទាំងបានប្រើអំពើហិង្សា ទៅលើជនរងគ្រោះថែមទៀតផង ៕

Previous articleវ៉ៃខ្នោះក្រុមចោរប្លន់ យ៉ាងសកម្មក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ៦នាក់ (Video)
Next articleឃាត់ខ្លួនក្មេងទំនើង ១១នាក់ ដែលតែងតែជិះម៉ូតូ កាន់ដាវ ពូថៅ អុកឡុកតាមទីសាធារណៈ (Video)