ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូ ពលរដ្ឋពេលយប់យ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីម៉ោង ១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងក្លិបសេះមាស ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង ៦នាក់ គឺយើងមានការសង្ស័យថា ជនសង្ស័យទាំងនោះជាមុខសញ្ញាប្លន់ម៉ូតូ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីពេលកន្លងមក ហើយក្រុមជនសង្ស័យទាំងនោះ តែងតែមករាំលេងនៅក្នុងក្លិបសេះមាស ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទើបកម្លាំងនគរបាលចោមចៅទី១ មកសហការឃាត់ខ្លួនបាន ៦នាក់ និងម៉ូតូ៤គ្រឿងតែម្តង។
សមត្ថកិច្ចក៏មិនអះអាងថា ជនសង្ស័យទាំង ៦នាក់ ជាមុខសញ្ញាប្លន់ម៉ូតូពលរដ្ឋពេលយប់នោះទេ គឺគ្រាន់តែមានការសង្ស័យប៉ុណ្ណោះ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ នាំខ្លួនយកទៅធ្វើការសាកសួរបន្ត ៕