Home សង្គម ឡានខ្នាតយក្សពាក់ផ្លាកលេខ «ខេមរភូមិន្ទ» ដឹកខ្សាច់ធ្ងន់ពេកបាក់ស្រុតបំផ្លាញស្ពានមួយ នៅ ស្រុកគងពិសី

ឡានខ្នាតយក្សពាក់ផ្លាកលេខ «ខេមរភូមិន្ទ» ដឹកខ្សាច់ធ្ងន់ពេកបាក់ស្រុតបំផ្លាញស្ពានមួយ នៅ ស្រុកគងពិសី

0

ភ្នំពេញ៖ នៅពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ មានករណីឡានធំម៉ាកយីឌុប ដឹកខ្សាច់ពេញមួយគ្រឿង ពាក់ផ្លាកលេខ «ខេមរភូមិន្ទ» 3-3127 បានបាក់ស្រុតដោយសារដឹកធ្ងន់ពេក បណ្តាលអោយស្រុតស្ពានសាធារណៈមួយ តាមច្រកចូលក្លោងទ្វារ វត្តអង្គដូនទេព ជាប់ផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពព័ត៌មាន បានអោយដឹងថា ច្រកចូលវត្តអង្គដូនទេព នេះ សម្បូរទៅដោយឡានដឹកដី ដឹកខ្សាច់ ខ្លាំងណាស់ ហើយដឹកជារៀងរាល់ថ្ងៃ ផងដែរ ស្រាប់តែនៅថ្ងៃកើតហេតុ ឡានយីឌុប ដ៏ធំមួយ ដឹកខ្សាច់ឡើងពេញ បានធ្វើដំណើរក្លោងទ្វារវត្តអង្គដូនទេព ក៏បាក់ស្រុត តែម្តង ។

បញ្ហានេះ ប្រជាពលរដ្ឋ បានសំណូមពរអោយអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការចំពោះឡានដឹកដី ដឹកខ្សាច់ ទាំងនេះផង ព្រោះបាននិងកំពុងបំផ្លាញផ្លូវ បំផ្លាញសោភ័ណភាព ជាពិសេស ហុយដីប៉ះពាល់សុខភាពប្រជាពលរដ្ឋ តែម្តង ៕

Previous articleឥទ្ធិពលគ្រឿងញៀន! បុរសម្នាក់ទាញដាវសា ម៉ូរ៉ៃ គំរាមកាប់ម្តាយនិងប្រពន្ធ
Next articleលោក ផែង វណ្ណៈ ទម្លាយសាវតារ ខ្មាន់កាំភ្លើង បាញ់សម្លាប់មន្រ្តីនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ