ភ្នំពេញ ៖ លោក ផែង វណ្ណៈ នៅម៉ោង ៧និង២៦ នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ តាមរយៈ ហ្វេស ប៊ុកផេក បានទម្លាយពីសាវតារ ខ្លះ ៗ របស់ខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។
ឈ្មោះ អ៊ា ណា រ៉េ ន ហៅ រិន ផា ន់ អាយុ ៣៨ ឆ្នាំ អតីតកងទាហាន កម្ម៉ង់ដូ ស្នាក់នៅផ្ទះ លេខ៥៨ អ៊ឺ ១ ផ្លូវ១១០ ភូមិ១៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។
នៅ ដើមឆ្នាំ ២០០៣ ឈ្មោះ អ៊ា ណា រ៉េ ន និង បក្សពួកធ្លាប់ ធ្វើ សកម្មភាពប្លន់បាញ់សម្លាប់ លោក ឱម រដ្ឋសា ឌី ប្លន់យកទូរស័ព្ទដៃ ណូគា ៩២០០ នៅ ចំណុចជិតផ្សារ កាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រោយ ធ្វើ សកម្មភាព ប្លន់បាញ់សម្លាប់ លោក ឱម រដ្ឋសា ឌី កម្លាំងជំនាញការិយាល័យ ប្រឆាំងភេរវកម្ម នៃ ស្នងការដ្ឋាននគរបាលរាជធានី បានស្រាវជ្រាវចាប់ឃាត់ខ្លួន អ៊ា ណា រ៉េ ន និងបក្សពួកឈ្មោះ ផាត បញ្ជូនទៅ តុលាការរាជធានីភ្នំពេញ ។ តុលាការរាជធានី បានផ្ដន្ទាទោស ដាក់ពន្ធនាគារ ។នៅ ឆ្នាំ២០១៨ ឈ្មោះ អ៊ា ណា រ៉េ ន បានចេញពីពន្ធនាគារ ។
នៅ យប់ថ្ងៃ ទី ៣០ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ អ៊ា ណា រ៉េ ន បានបាញ់សម្លាប់នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ នៅ មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ។
ប្រភពមួយបានបញ្ជាក់ថា មូលហេតុដែល អ៊ា ណារ៉េន បាញ់សម្លាប់នាយរងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល ព្រោះតែ ពេលមានគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះបានជេរប្រមាថ ដោយពាក្យអសុរោះ ជា ច្រើន ទៅ លើអ្នកបើកបរ រថយន្ដ Rx300 ដែលធ្វើ ឲ្យ អ៊ា ណា រ៉េ ន ខឹងក៏បាញ់សម្លាប់តែ ម្ដង ។ ( ករណីអ្នកលេងប៉ះ អ្នកមែន ហើ យអ្នកមែន ជា មុខសញ្ញា ចាស់ថែមទៀត ) ៕