Home សង្គម ឥទ្ធិពលគ្រឿងញៀន! បុរសម្នាក់ទាញដាវសា ម៉ូរ៉ៃ គំរាមកាប់ម្តាយនិងប្រពន្ធ

ឥទ្ធិពលគ្រឿងញៀន! បុរសម្នាក់ទាញដាវសា ម៉ូរ៉ៃ គំរាមកាប់ម្តាយនិងប្រពន្ធ

0

ភ្នំពេញ ៖ បុរសម្នាក់ជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន បម្រុងយកដាវសាំម៉ូរ៉ៃ កាប់ម្តាយបង្កើតនិងប្រពន្ធ ដោយសារជម្លោះ តិចតួច ក្នុងគ្រួសារ តែ ត្រូវបានកម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ ចុះអន្តរាគមន៍ឃាត់ខ្លួន ។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាល ខណ្ឌប្ញស្សីកែវ ឱ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះ ជួលមួយកន្លែង ផ្លូវបេតុង ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញ ស្សីកែវ រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ឈ្មោះ ទេព បូរិន ហៅ ចាម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

ខណៈដែលគ្រួសារ នៅក្នុងផ្ទះមានជម្លោះតិចតួច ក៏ស្រាប់តែជនសង្ស័យដែលមានអាកប្បកិរិយា កាចសាហាវ ដោយគ្រឿងញៀន បានទាញយកដាវសាំម៉ូរ៉ៃ ដែលខ្លួនបានលាក់ទុក នៅក្នុងផ្ទះយូរហើយនោះ មកគំរាម រកកាប់ម្តាយ និង ប្រពន្ធ តែពេលនោះត្រូវបានកម្លាំងនគរបាល ខណ្ឌឫស្សីកែវ ចេញអន្តរាគមន៍ ទាន់ពេលវេលា ។

ជនសង្ស័យត្រូវបាន ចាប់បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់ រងការចោទប្រកាន់ពី បទកាន់កាប់អាវុធដោយខុសច្បាប់ (ដាវសាំម៉ូរ៉ៃ) ៕

Previous articleវិធានការរារាំង ការវាយប្រហារ តាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូន លេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ
Next articleឡានខ្នាតយក្សពាក់ផ្លាកលេខ «ខេមរភូមិន្ទ» ដឹកខ្សាច់ធ្ងន់ពេកបាក់ស្រុតបំផ្លាញស្ពានមួយ នៅ ស្រុកគងពិសី