អាសូរណាស់! មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងឡាន

0

ភ្នំពេញ៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុពាក់ព័ន្ធករណី គ្រោះថ្នាក់ចរាចរណ៍ ។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទី នៅចំណុចអូរកន្តោល ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

កម្លាំងនគរបាលស្រុកឆែបបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ វឿន វិន ភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល ឃុំព្រះរំកីល ស្រុកបូរីអូស្វាយ ខេត្តស្ទឹងត្រែង, ទី២-ឈ្មោះ វណ្ណា ថៃរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិក្រោម ឃុំព្រះរំកិល ស្រុកបូរិអូស្វាយ ខេត្តស្ទឹងត្រែង។

ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ (គ្មានស្លាកលេខ)។ ម្ចាស់រថយន្តឈ្មោះ ហ៊ត លាងហ៊ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ២ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅក្នុងឡានមាន៦នាក់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង២នាក់ បានប្រគល់សពទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្តនិងម៉ូតូយកទៅរក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ៕