ឃាត់ខ្លួន ពលករខ្មែរ០៤នាក់ ឆ្លងដែនចូលប្រទេសកម្ពុជា ដោយខុសច្បាប់

0

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិចាំយាម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលករខ្មែរ ឆ្លងដែនចូលប្រទេស ដោយខុសច្បាប់ចំនួន ០៤នាក់ ស្រី ០២នាក់។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន៖

១-ឈ្មោះ ឈួន សុម៉ាលី ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិតាព្រឹក ឃុំស្តេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត,
២-ឈ្មោះ អ៊ុត ពៅ ភែទស្រី អាយុ ៣៧ឆ្នាំ នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត,
៣-ឈ្មោះ ម៉ាប់ ចិន្តា ភេទស្រី អាយុ ៣០ឆ្នាំ,
៤-ឈ្មោះ សង ក្រិល ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩ ៕