Home សង្គម ក្ដៅស្លឹកត្រចៀក! លោកស្រី ហ៊ុន ស៊ីណាត ព្រលះតារាចំរៀងស្រីល្បីឈ្មោះ ម៉េង កែវពេជ្ជតា យ៉ាងចាស់ដៃ

ក្ដៅស្លឹកត្រចៀក! លោកស្រី ហ៊ុន ស៊ីណាត ព្រលះតារាចំរៀងស្រីល្បីឈ្មោះ ម៉េង កែវពេជ្ជតា យ៉ាងចាស់ដៃ

0

ភ្នំពេញ៖ រឿងរ៉ាវរវាង លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយតារាចំរៀងស្រីល្បីឈ្មោះ ម៉េង កែវពេជ្ជតា ជិតនឹងឈានដល់ការបញ្ចប់ម្ដងហើយ បែរជាផ្ទុះកក្រើកម្ដងទៀត ដោយសារតែការឡាយអួតអាង របស់អ្នកស្រី ម៉េង កែវពេជ្ជចិន្តា ជុំវិញការដកពាក្យបណ្ដឹង នៅតុលាការ របស់ដើមបណ្ដឹងទាំងអស់ ក្នុងនោះក៏មានលោកស្រី ហ៊ុន ស៊ីណាត ផងដែរ។

ជុំវិញករណីនេះលោក ស្រី ហ៊ុន ស៊ីណាត បានចេញមុខព្រលះ តាមណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក ទៅកាន់តារាចំរៀងស្រីល្បីឈ្មោះម្នាក់នេះ ថា «ខ្ញុំសូមជម្រាបងប្អូនកូនក្មួយ មិត្តរួមហ្វេសប៊ុក ជាទីស្រឡាញ់ជួយមេីលតេីមុខមីមួយហ្នឹង វាមកសុំទោសខ្ញុំ ដល់ផ្ទះព្រមទាំងធ្វេីលិខិតថែមទៀត តែអនិច្ចាមីមមាចនេះ វាឡាយថាខ្ញុំដកពាក្យបណ្ដឹងវា» ៕

លោកស្រី ហ៊ុន ស៊ីណាតបញ្ជាក់ថា «នេះហេីយបានជាខ្ញុំស្អប់ អាវប្បធម៌អន្ដរាគមន៍អញ្ចឹង បានជាមីមមាចនេះ វាឡេីងចាង »៕

Previous articleស្ដាយផ្កាយលើស្មារ! គ្រាន់តែរឿងស្បែកជើង មួយគូរសោះ លោកផ្កាយ១ ហ៊ានទាញកាំភ្លើងវាយសន្ដិសុខ រយះក្បាលហូរឈាមស្រោចខ្លួន
Next articleឃាត់ខ្លួន ពលករខ្មែរ០៤នាក់ ឆ្លងដែនចូលប្រទេសកម្ពុជា ដោយខុសច្បាប់