ចាប់ខ្លួនអ្នក បើកឡានឲ្យឃាតកបាញ់សម្លាប់ នាយរងព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានហើយគឺរត់ទៅសំងំនៅបាត់ដំបង (Video)

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាអ្នក បើករថយន្ត   ឲ្យ ឃាតកបា ញ់ សម្លាប់ លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ក្នុង ខេត្ត បាត់ ដំបង។

ជនសង្ស័យរូបនេះមានឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញ ក៏បាននិងកំពុងស្រាវជ្រាវ ឈានទៅចាប់ខ្លួនជនសង្ស័យ ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោកនាយរងដើម្បីយក មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

សូមរំលឹកថា នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បាញ់ប្រហារនេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

សូមបញ្ជាក់ផងដែរថា មុននឹងខ្មាន់កាំភ្លើងបាញ់សម្លាប់ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ រ៉េត ស៊ីនេត មានអាយុ៤០ឆ្នាំ គឺផ្ដើមចេញពីការចរចាគ្នាមិនត្រូវរ៉ូវ ព្រោះរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ៕