ភ្នំពេញ៖ មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយសន្ដិសុខម្នាក់ បណ្ដាលរយៈក្បាលដួលសន្លប់ក្នុងថ្លុកឈាម ។ ករណីនេះកើតឡើង កាលពីវេលាម៉ោង ១២៖២២នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅមុខមន្ទីរសម្រាកព្យាបាល ផុន សុខម៉េង ស្ថិតក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្រោយបង្កហេតុ ជនបង្កត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនដើម្បីយកទៅសួរនាំផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅពុំទាន់ដឹងទេថា តើមូលហេតុអ្វីដែលនាំឲ្យកើតមាន អំពើហិង្សានេះនៅឡើយទេ ៕