ភ្នំពេញ៖ យុវតីជីនីកូ អាយុ១៥ឆ្នាំ បច្ចុប្បន្នកំពុងសិក្សានៅសាលា អន្តរជាតិ Northbridge បានផ្តួចផ្តើមគំនិតជាមួយមិត្តភក្តិ ក្នុងការរត់ចម្ងាយ ១០០គីឡូម៉ែត្រ ដើម្បីជានិមិត្តរូបនៃការបំផុសស្មារតីយល់ដឹងជាសាធារណៈពីបញ្ហាពិការបញ្ញា (អូទិស៊ីម) ដែលកើតមាននៅលើកុមារកម្ពុជា។
ការរត់នេះ នឹងធ្វើឡើងលើកំណាត់ផ្លូវពីខេត្តព្រៃវែង មកកាន់ខេត្តកណ្តាល រួមគ្នាជាមួយកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” ដែលជាការផ្ដើមគំនិតរបស់លោក អួន បឋម (Sai) ដែលធ្វើឡើង ដើម្បីផ្នែកមួយជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងដើម្បីជួយកុមារដែលកំពុង ត្រូវការគាំទ្រផ្នែកសុខាភិបាល។
ចូលរួមបរិច្ចាគជាមួយកញ្ញាតាមរយៈ ABA ៖ 009 992 021 (Chy Nikko And Sor Sothearom)