ភំ្នពេញ ៖ ជនរងគ្រោះម្នាក់ បានរងការវាយដោយឧបករណ៍លើកយកសាច់ដុំ ចំក្បាលពីក្រោយបណ្តាលឲ្យ ដួលសន្លប់នៅនឹងកន្លែង បន្ទាប់ពីជនសង្ស័យបានលបវាយដោយសង្ស័យថា ជនរងគ្រោះ បានលួចយកទូរស័ព្ទគេ កាលពីថ្ងៃមុន រួចហើយបានរត់គេច ខ្លួនបាត់ តែក្រោយមក ក៏ត្រូវកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបាន ។
ហេតុការណ៍យកឧបករណ៍លើកសាច់ដុំវាយមនុស្សនេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២ វេលាម៉ោង ១១និង ៣០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ ភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ តាំង រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិ ភ្នាត សង្កាត់ ស្ទឹង មានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ. និងមុខរបរ មិនពិតប្រាកដ ។
ជនរងគ្រោះឈ្មោះ លឹម ធារ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ លំ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ។
វត្ថុតាងចាប់យក : ឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ង់តិ៍) ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ តាំង រស្មី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕