ភ្នំពេញ៖ ហេតុកាណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រោយប្រទះឃើញសាកសព ក្នុងទឹកស្រះ ស្ថិតក្នុងវត្តប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ជនរងគ្រោះឈ្មោះ ឈឿន ចៀន អាយុ១៨ឆ្នាំ មុខរបរកសិករ ។
ក្រោយពីទទួលបាន ព័ត៌មានខាងលើ សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ សពត្រូវបានសាច់ញាតិ ស្រង់មកភ្លឺស្រះ និងធ្វើការស្រាវជ្រាវ ជាបឋមឃើញថា ដោយមាន ស្លាកស្នាមចំនួន៤កន្លែង៖១/ ក្រោម ច្រមុះខាង ស្តាំ ២០ ស.ម,២/ ផ្ទៃក្បាលទ្រុឌ លើត្រចៀក ខាងឆ្វេង៣/ លើចិញ្ចើមខាង ឆ្វេងស្នាមទ្រុឌ ស្នាមបែកលើចិញ្ចើម ស្តាំ,៤/ ស្នាម របួសលើក្បាល ផ្ទៃមុខ ។
ក្រោយពេលសមត្ថកិច្ច ធ្វើកោសល្យវិច័យរួចរាល់ហើយ សមត្ថកិច្ចបានដាក់ការសង្ស័យ ជាអំពើឃាតកម្ម សាកសពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវ វែករកមុខសញ្ញាបន្តរតាមនីតិវិធី៕