ចងគំនុំជាមួយ ព្រះសង្ឃ តាំងពីជាងមួយឆ្នាំមុន រង់ចាំឱកាសឆ្នាំថ្មីសងសឹក បញ្ចប់គំនុំចាស់

0

ភ្នំពេញ នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី នេះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានធ្វើការឃាត់ខ្លួន ជនសង័្សយចំនួន០១នាក់ ក្រោយពេលដែលជនសង័្សយ រូបនេះធ្វើសកម្មភាពកាប់ ប្រហារទៅលើជនរងគ្រោះជាព្រះសង្ឃគង់ នៅក្នុងអារាម វត្តឈើទាល ក្នុងឃុំឈើទាល  ស្រុកបាណន់ ខេត្តបាត់ដំបងបានមួយថ្ងៃរួចមក

យោងតាមស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា

ការសម្រេចឃាត់ខ្លួន នៅពេលនេះដោយ អនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត  គឹមសាន  ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិ ការនគរបាលស្រុកបាណន់បានធ្វើការឃាត់ខ្លួន ជនសង័្សយ ឈ្មោះហេង ណារិនហៅពៅភេទប្រុស អាយុ ២០ មាន ទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយពេលដែលរូបគេបានប្រព្រឹត្តករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោ​(ប្រើអាវុធ)កាលពី វេលាម៉ោង១២និង០០នាទី ថ្ងៃទី០២ ខែ មករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្ត ឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឱ្យព្រះសង្ឃ ព្រះនាម សូត្រ សុផុន ព្រះជន ៧២ព្រះវស្សា ជាព្រះគ្រូសូត្រឆ្វេង វត្តឈើទាល ទទួលរងរបួសនៅលើព្រះភក្រ្ត ខាងស្តាំ។

នៅចំពោះមុខ សមត្ថកិច្ចជនសង័្សយ រូបនេះបានសារភាពថា មូលហេតុ ដែលរូបគេយកកាំបិតង៉ុកមកកាប់ប្រហារលើព្រះសង្ឃ ជាជនរងគ្រោះ មានព្រះនាមខាងលើ គឺដោយសារ រូបគេមានគំនុំ ជាមួយព្រះសង្ឃអង្គនេះ កាលពីអំឡុងខែ ឧសភា ឆ្នាំ ២០១៩កន្លងទៅ។  កាលនោះខ្លួនធ្លាប់ មកស្នាក់នៅទីអារាមនេះ ហើយបានសុំព្រះគ្រូព្រះនាម សូត្រ សុផុន បួសជាសាមណេរ ប៉ុន្តែព្រះគ្រូមិន អនុញ្ញាតឱ្យបួស  ហើយពេលបន្ទាប់ខ្លួន ក៏ចាកចេញពីទីអារាម នោះទៅ ហើយផ្តើមនូវគំនុំនេះរហូតមក  លុះដល់ថ្ងៃកើតហេតុខ្លួនជិះម៉ូតូតែ ម្នាក់ឯងប្រដាប់ដោយ កាំបិតង៉ុកមួយ ចូលទៅកាប់ប្រហារព្រះ សង្ឃដែលកំពុង គង់នៅក្នុងកុដ្ឋតែអង្គឯង មួយកាំបិតហើយជិះម៉ូតូគេចខ្លួនបាត់ ទៅ។

សមត្ថកិច្ចដកហូត បានកាំបិតង៉ុក ចំនួន០១ ស្បែក ជើងរបស់ជនសង័្សយមួយគូរ នៅកន្លែងកើត ហេតុ និងម៉ូតូមួយគ្រឿងដែលគែជិះធ្វើសកម្មភាព  ដែលពេលនេះសមត្ថកិច្ចកំពុងកសាងសំ ណុំរឿងបញ្ជូន មកការិយាល័យជំនាញ ចាត់ការ បន្តតាមផ្លូវច្បាប់៕